SAMBAT Finance is now connected to ACLEDA Mobile Banking & ACLEDA Internet Banking
Author
Posted On
18, ខែមីនា, 2022
យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការជូនដំណឹងដ៏ល្អមួយសម្រាប់អតិថិជន និងដៃគូអាជីវកម្ម ស្តីពីការធ្វើបច្ចុប្បន្នភាព
អំពីការភ្ជាប់ទំនាក់ទំនងរវាងសម្បតិ្ត ហ្វាយនែន ជាមួយធនាគារអេស៊ីលីដា តាមរយៈ ACLEDA Mobile Banking & ACLEDA Internet Banking ជាផ្លូវការ។
ចាប់ពីពេលនេះតទៅ លោកអ្នកអាចធ្វើប្រតិបត្តិការទូទាត់ប្រាក់កម្ចីមកសម្បត្តិ ហ្វាយនែន តាមកម្មវិធី ACLEDA Mobile Banking & ACLEDA Internet Banking ដោយមិនគិតថ្លៃសេវា។ ជាមួយសម្បត្តិ ហ្វាយនែន យើងប្តេជ្ញាចិត្តផ្តល់នូវដំណោះស្រាយទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិត ដែលមានភាពងាយស្រួល រហ័ស សម្រាប់គ្រប់អតិថិជន និង ដៃគូអាជីវកម្មរបស់យើង។