សេចក្តីជូនដំណឹងដែលសំខាន់ | ស្តីអីការផ្អាកដំណើរការជាបណ្តោះអាសន្ន ចំពោះប្រតិបត្តិការរបស់ការិយាល័យសាខាមួយចំនួន នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន
Author
Branch Management
Posted On
6, ខែឧសភា, 2021
សូមជម្រាបជូនដំណឹងដល់អតិថិជន និងដៃគូសហការទាំងអស់មេត្តាជ្រាបថា៖
យើងខ្ញុំសូមជម្រាបជូនលោក-លោកស្រីទាំងអស់មេតា្តជ្រាបថា សាខាទួលគោករបស់យើងខ្ញុំបានចាប់ផ្តើមបើកដំណើរការជាធម្មតាឡើងវិញហើយ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 7:30នាទីព្រឹក រហូតដល់ ម៉ោង 4:30នាទី រសៀល។ ចំណែក សាខាក្រុងតាខ្មៅ សាខាចោមចៅ និងសាខាបែកចាន នៅតែបន្តបិទជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី។
យើងខ្ញុំសូមអភ័យទោស ចំពោះផលវិបាកនានា ដែលកើតចេញពីការផ្អាកដំណើរការជាបណ្តោះអាសន្ននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកយើងខ្ញុំ តាមរយៈទូរស័ព្ទលេខ 023 99 77 22 ឬ 093 99 77 22
ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ភីអិលស៊ី
ដោយអនុលោមតាមវិធានការក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ19 ដែលបានដាក់ចេញនាពេលថ្មីៗនេះ ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា យើងខ្ញុំសូមជម្រាបជូនលោកលោកស្រីជ្រាបថា ការិយាល័យសាខារបស់យើងខ្ញុំដែលរួមមាន សាខាក្រុងតាខ្មៅ សាខាទួលគោក និងសាខាចោមចៅ នឹងផ្អាកដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ចំពោះ សាខាបែកចាន នៅតែបន្តធ្វើប្រតិបត្តិការជាធម្មតា។
យើងខ្ញុំក៏សូមអភ័យទោស ចំពោះផលវិបាកនានា ដែលអាចនឹងកើតមានដោយមូលហេតុនៃការផ្អាកប្រតិបត្តិការបណ្តោះជាអាសន្ននេះ។ នៅក្នុងអំឡុងពេលនេះផងដែរ យើងខ្ញុំសូមស្នើឲ្យអតិថិជនទាំងអស់ធ្វើការបង់ប្រាក់តាមរយៈកម្មវិធីធនាគារចល័ត ឬបញ្ជរភ្នាក់ងារ នៃដៃគូសហការរបស់យើង។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ភីអិលស៊ី