preloader

× CLOSE
ឥណទានភូមិ

ឥណទានភូមិ

សម្រាប់ផ្តល់ជូនអតិថិជននៅក្នុងតំបន់ប្រតិបត្តិការដែលមានតម្រូវការឥណទានសម្រាប់ប្រើប្រាស់ជាទុនបង្វិលក្នុងអាជីវកម្ម ឬ ធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅ ឬសម្រាប់ជាទុនវិនិយោគក្នុងអាជីវកម្ម។

អាចទទួលបានឥណទានរហូតដល់ ៤,០០០,០០០ រៀល ជាមួយនឹងចំនួនត្រូវសងប្រចាំខែសមរម្យ និងលក្ខខណ្ឌសងត្រលប់មានភាពបត់បែន។

អតិថិជនអាចបង់សងឥណទានរបស់ខ្លួន នៅតាមបញ្ជរបស់ដៃគូអាជីវកម្មរបស់ សម្បត្តិ ហ្វាយនែនណាមួយក៏បាន ដែលមាននៅទូទាំងប្រទេស។

លក្ខខណ្ឌនៃឥណទាន

  • អត្រាការប្រាក់ប្រកួតប្រជែង

  • ឥណទានរហូតដល់ ៤,០០០,០០០ រៀល

  • រយៈពេលសងរហូតដល់ ២៤ខែ

  • សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬប្រើប្រាស់ជាទុនក្នុងអាជីវកម្ម

ឯកសារតម្រូវសម្រាប់ស្នើសុំឥណទាន

  • ត្រូវមានឯកសារសម្គាល់អត្តសញ្ញាណដែលមានសុពលភាព និង
  • ត្រូវមានឯកសារបញ្ជាក់ពីចំណូលពីប្រាក់បៀវត្សប្រចាំខែ ឬចំណូលពីអាជីវកម្ម និង
  • ត្រូវផ្តល់រូបថតបច្ចុប្បន្ន

លក្ខខណ្ឌចំពោះអតិថិជន

  • ត្រូវមានអាយុ ចន្លោះពី ១៨ ទៅ ៦៥ ឆ្នាំ និង
  • ត្រូវមានសញ្ជាតិខ្មែរ និង
  • ត្រូវមានចំណូលទៀងទាត់ជាប្រចាំខែ និង
  • តម្រូវឲ្យមាន អ្នករួមខ្ចីប្រាក់ ឬអ្នកធានា និង
  • ត្រូវមានអាសយដ្ឋានអចិន្ត្រៃយ៍នៅក្នុងតំបន់ប្រតិបត្តិការ របស់សម្បត្តិ និង
  • ត្រូវមានប្រវត្តិឥណទានល្អ