ពិពណ៌នាការ
តួនាទីរបស់មន្រ្តីឥណទានជាន់ខ្ពស់គឺជួយសម្របសម្រួលក្នុងដំណើរការផ្តល់ឥណទានដល់អតិថិជនតាមរយៈការវាយតម្លៃលទ្ធភាពសងរបស់អតិថិជនរបស់អតិថិជន និងការប្រមូលឯកសារដែលពាក់ព័ន្ធ ដើម្បីរៀបចំសំណើសុំឥណទាន ។
ការងារទទួលខុសត្រូវរបស់មន្រ្តីឥណទានជាន់ខ្ពស់រួមមាន ការរៀបចំពាក្យស្នើសុំខ្ចីប្រាក់ ការវាយតម្លៃរបាយការណ៍ហិរញ្ញវត្ថុរបស់អតិថិជន និងការគណនាអនុបាតនៃកំរិតហានិភ័យឥណទាន។ មន្ត្រីឥណទានជាន់ខ្ពស់ត្រូវមានចំណេះដឹងអំពីនីតិវិធីក្នុងការផ្តល់ឥណទាន និងមានបទពិសោធន៍ផ្នែកផ្តល់សេវាបម្រើអតិថិជន។
ធ្វើរបាយការណ៍ជូន៖
នាយករងសាខា
ទំនួលខុសត្រូវ៖
- ពិនិត្យ ពាក្យស្នើសុំខ្ចីប្រាក់
- វាយតម្លៃស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន
- វាយតម្លៃលទ្ធភាពសងឥណទាន និង ហានិភ័យ
- ទំនាក់ទំនងជាមួយអតិថិជនដើម្បីប្រមូលទិន្នន័យហិរញ្ញវត្ថុ និងឯកសារពាក់ព័ន្ធ
- រៀបចំពាក្យស្នើសុំខ្ចីប្រាក់
- គណនាអនុបាតហិរញ្ញវត្ថុ (ឧ. ពិន្ទុឥណទាន និង អត្រាការប្រាក់)
- ប្រមូលប្រាក់សងពីអតិថិជន ក្នុងករណីចាំបាច់
- ធ្វើបច្ចុប្បន្នភាពចំពោះព័ត៌មានអតិថិជន ដែលមាននៅក្នុងឯកសារឥណទានរបស់អតិថិជន
- ទំនាក់ទំនងជាមួយអតិថិជន ដើម្បីស្វែងរកអ្នកដែលមានតម្រូវការស្នើសុំឥណទានឡើងវិញ
- ត្រួតពិនិត្យស្ថានភាពអតិថិជនដែលកំពុងប្រើប្រាស់ឥណទាន
- រក្សាទំនាក់ទំនងល្អជាមួយដៃគូសហការ និងអាជ្ញាធរនៅតាមមូលដ្ឋាន
- ចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយលក់របស់ស្ថាប័ន
លក្ខខណ្ឌជ្រើសរើស៖
- មានបទពិសោធន៍ជាមន្ត្រីឥណទាន ឬ តួនាទីប្រហាក់ប្រហែល
- ត្រូវមានចំណេះដឹង និងបទពិសោធន៍លើផលិតផលឥណទាន និងនីតិវិធីក្នុងការផ្តល់ឥណទាន
- ចេះប្រើប្រាស់កម្មវិធី Office (Word & Excel)
- មានជំនាញក្នុងការវិភាគ
- មានបទពិសោធន៍ផ្នែកបម្រើសេវាអតិថិជន
- មានសញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ ឬ សេដ្ឋកិច្ច ឬ សញ្ញាបត្រដែលមានតម្លៃស្មើ
អត្ថប្រយោជន៍នឹងទទួលបាន៖
- ផ្តល់ប្រាក់បៀវត្សសមរម្យ និងការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ
- ផ្តល់ប្រាក់លើកទឹកចិត្តការលក់ប្រចាំខែ
- ផ្តល់ប្រាក់លើកទឹកចិត្តដំណាច់ឆ្នាំ
- ផ្តល់ប្រាក់អតីតភាពការងារ
- ផ្តល់ធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ ២៤ម៉ោង
- ផ្តល់ធានារ៉ាប់រងសុខភាពសម្រាប់គ្រួសារបុគ្គលិក (ប្តី ឬ ប្រពន្ធ និង កូន)
- ផ្តល់ឯកសណ្ឋាន
- ផ្តល់ប្រាក់កម្ចីសម្រាប់បុគ្គលិក
- ដំណើរកំសាន្តប្រចាំឆ្នាំ ក្នុងនិងក្រៅប្រទេស
- ផ្តល់ការបណ្តុះបណ្តាលខាងក្នុង និងខាងក្រៅស្ថាប័ន និងអត្ថប្រយោជន៍ផ្សេងៗទៀត