កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០​កន្លងទៅនេះ គណៈគ្រប់គ្រងនិងបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន បាននាំយកថវិកាចំនួន ៦,៨០០,០០០រៀល ប្រគល់ជូន ឯកឧត្តម នង ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋានមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដើម្បីជួយឧបត្ថម្ភទៅដល់ការទ្រទង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា  កម្ពុជា។

សម្បត្តិ ហ្វាយនែន បានរៀបចំឱ្យមាន មូលនិធិមន្ទីរពេទ្យគន្ធបុប្ផានេះឡើងនៅក្នុងស្ថាប័នរបស់ខ្លួន ដោយថវិកាទាំងនេះបានមកពីការបរិច្ចាគពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន រួមជាមួយថវិកាផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត ពីសំណាក់គណៈគ្រប់គ្រង បុគ្គលិក និងអតិថិជនរបស់សម្បត្តិ ហ្វាយនែន​ ហើយធ្វើការប្រមូលចំនួនពីរដងក្នុងមួយឆ្នាំ ដើម្បីប្រគល់ជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។

ឯកឧត្តម នង ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ដែលបាននាំមកនូវថវិកាជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នាបន្តនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តបេសកកម្មពិនិត្យ ពិគ្រោះ និងព្យាបាលកុមារដោយឥតគិតថ្លៃ និងមិនរើសអើង។ ហើយឯកឧត្តម ក៏សូមថ្លែងអំណរគុណផងដែរជូនដល់គណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ និងបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ចំពោះគំនិតផ្តួចផ្តើមឱ្យមានការបរិច្ចាគនេះ។

ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលទទួលខុសត្រូវខ្ពស់ចំពោះសង្គម ក្រៅពីការបរិច្ចាគខាងលើ ​កន្លងមកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន បានចូលរួមសកម្មក្នុងកម្មវិធីជួយសង្គមផ្សេងៗទៀត ដូចជាកម្មវិធីការពារបរិស្ថាន “បរិស្ថានល្អផ្តើមចេញពីយើងទាំងអស់គ្នា” និងកម្មវិធីផ្តល់សម្ភារសិក្សាដើម្បីទ្រទ្រង់មូលនិធិបូផាដើម្បីសហគមន៍ដែលមានទីតាំងក្នុងខេត្តកំពង់ស្ពឺកាលពីពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្បត្តិ ហ្វាយនែន នឹងបន្តចូលរួមសកម្មវិធីជួយសង្គមផ្សេងៗទៀត។

អំពីសម្បត្តិ ហ្វាយនែន

សម្បត្តិ ហ្វាយនែន គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដែលផ្តល់ជូននូវដំណោះស្រាយ ផ្នែកហិរញ្ញវត្ថុដោយស្មើភាពគ្នា ទៅកាន់អតិថិជន ដែលមានភាពសមស្របបំផុតជាមួយនឹងតម្រូវការរបស់ពួកគេ ទាំងការប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន និងអាជីវកម្ម ដោយបន្តប្រើបច្ចេកវិទ្យាឌីជីថលក្នុងដំណើរការអាជីវកម្មរបស់ខ្លួននិងអភិវឌ្ឍឥតឈប់ឈរដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងទីផ្សារហិរញ្ញវត្ថុដែលមានការប្រកួតប្រជែងខ្ពស់។ សព្វថ្ងៃនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្បត្តិ ហ្វាយនែន មានសាខាចំនួនបួន (ទួលគោក តាខ្មៅ ចោមចៅ  និង បែកចាន)។ ក្នុងពេលឆាប់ៗខាងមុខនេះសម្បត្តិ ហ្វាយនែន នឹងដាក់អោយប្រើប្រាស់ប្រព័ន្ធកម្ចីតាមឌីជីថល ដើម្បីធ្វើការអនុម័តកម្ចីឆាប់រហ័សជូនដល់អតិថិជន គ្រប់ពេលវេលា គ្រប់ទីកន្លែង 24/7។ សម្រាប់ព័ត៌មានបន្ថែមអំពីសេវាឥណទានផ្សេងៗ  សូមទំនាក់ទំនងមកលេខ  (+855) 23/93 997 722   អ៊ីម៉ែល: [email protected]

 

Leave a Reply

Your email address will not be published. Required fields are marked *

Loading...