គ្រឹះស្ថានហិរញ្ញវត្ថុ សម្បត្តិ ហ្វាយ​នែន ភីអិលស៊ី បានយល់អំពីទុក្ខលំបាក​ផ្នែកហិរញ្ញវត្ថុដែលអតិថិជនមួយចំនួនកំពុងជួប​ប្រទះ ជាពិ​សេ​ស​អតិថិជនក្នុង វិស័យ​ទេសចរណ៍ កាត់​ដេរ សំណង់ និង ផ្នែកដឹកជញ្ជូន ក្នុងកំឡុង​ពេលមានការរីករាលដាល​នៃជំងឺឆ្លង​ កូវីដ១៩ នេះ។ ក្នុងនាមស្ថាប័នផ្តល់ប្រាក់កម្ចីដែលមានការទទួលខុស​ត្រូវខ្ពស់ គ្រឹះស្ថានហិរញ្ញវត្ថុ សម្បត្តិ​ ហ្វាយ​នែន ភីអិលស៊ី យើង​ខ្ញុំមានការអាណិតអាសូរនិង​យោគយល់ ដល់ប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ពីការរីករាលដាល​នៃជំងឺឆ្លង​នេះ និង ​ស្របតាមសារាចរ​ដែ​​ល​ចេញ​ដោយធនាគារជា​តិ​នៃកម្ពុជាស្ថាប័ន​​​យើងខ្ញុំបានស​ម្រេ​ច​​ផ្តល់រយៈពេលអនុ​គ្រោះស​ម្រាប់កម្ចីអតិថិជនរហូតដល់៥ខែ ដោយអតិថិជន​ដែលទទួលរង​គ្រោះទាំង​នេះគ្រាន់​តែ​ត្រូវបង់ការប្រាក់និង​ថ្លៃ​សេវា(បើមាន)ក្នុងអំឡុង​ពេល​នេះតែប៉ុណ្ណោះ។

សូមប​ញ្ជាក់ថា រាល់អតិថិជន​ដែលទទួលបានការអនុ​គ្រោះដូចខាង​​​​លើស្ថាប័ន​យើងខ្ញុំនឹងពន្យា​​ររយៈពេលកម្ចីបន្ថែមចំនួន៥ខែ។

ក្រុមការងាររបស់ស្ថាប័នយើងខ្ញុំនឹងទាក់ទងអ្នកឆាប់ៗនេះ។ ប្រសិនបើអ្នកជាអតិថិជនដែលរងផលប៉ះពាល់ក្នុងវិស័យទេសចរណ៍ កាត់ដេរ សំណង់ និង ដឹកជញ្ជូន សូមទាក់ទងមកយើងជាបន្ទាន់តាមលេខទូរស័ព្ទ 023/093 99 77 22 ។

សំនួរចំលើយលំអិតអំពីការអនុគ្រោះរយៈពេលកម្ចី

1. តើការផ្តល់រយៈពេលអនុគ្រោះ5ខែ ទៅលើការសងត្រលប់មានន័យយ៉ាងដូចម៉្តេច?

ក្នុងនាមជាអ្នកផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន មានសេចក្តីអាណិតអាសូរនិងយោគយល់ចំពោះអតិថិជន ដែលទទួលរងនូវផលប៉ះពាល់នៃការឆ្លងរីករាលដាលនៃជម្ងឺកូវីដ19។ ដើម្បីឲ្យស្របតាមខ្លឹមសារនៃសារាចរដែលចេញដោយធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន បានសម្រេចផ្តល់ការអនុគ្រោះដល់អតិថិជនរបស់ខ្លួន រយៈពេល៥ខែចំពោះការសងត្រលប់នៃឥណទាន។ ក្នុងរយៈពេលអនុគ្រោះ5ខែ នៃការសងឥណទាននេះ អតិថិជន ដែលទទួលរងនូវផលប៉ះពាល់ទាំងអស់ ត្រូវបានតម្រូវឲ្យសងត្រលប់នូវការប្រាក់ត្រូវសងប្រចាំខែ និងថ្លៃសេវាឥណទាន (បើមាន) ដែលមាននៅក្នុងតារាងសងប្រាក់បច្ចុប្បន្ន។ ចំពោះប្រាក់ដើមដែលត្រូវសងប្រចាំខែ ត្រូវបានអនុញ្ញាតឲ្យផ្អាកសងក្នុងរយៈពេល 5ខែ។

ឧទាហរណ៍

A. ប្រសិនបើឥណទានបច្ចុប្បន្នរបស់លោកអ្នក ត្រូវសងការប្រាក់ប្រចាំខែតែមួយ

តារាងសងប្រាក់បច្ចុប្បន្ន     

តារាងសងប្រាក់ក្នុងអំឡុងពេល និងក្រោយរយៈពេលអនុគ្រោះ 5ខែ

B. ប្រសិនបើឥណទានបច្ចុប្បន្នរបស់លោកអ្នក ត្រូវសងការប្រាក់ប្រចាំខែ និងថ្លៃសេវាឥណទាន

តារាងសងប្រាក់បច្ចុប្បន្ន 

តារាងសងប្រាក់ក្នុងអំឡុងពេល និងក្រោយរយៈពេលអនុគ្រោះ 5ខែ

2. តើខ្ញុំអាចទទួលបានរយៈពេលអនុគ្រោះ 5ខែ ក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជម្ងឺ កូវីដ19 នេះទេ?

ការផ្តល់ជូនចំពោះអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ដោយរាប់បញ្ចូលទាំងអ្នកដែលមានចំណូលពីអាជីវកម្ម និងកម្មករនិយោជិតផ្សេងៗ ជាពិសេសអតិថិជនដែលស្ថិតក្នុងវិស័យ ទេសចរណ៍ កាត់ដេរ សំណង់ និងដឹកជញ្ជូន ដែលទទួលរងនូវផលប៉ះពាល់ពីការឆ្លងរីករាលដាលនៃជម្ងឺ កូវីដ19។ រយៈពេលអនុគ្រោះចំនួន5ខែ ត្រូវបានផ្តល់ជូនដោយស្វ័យប្រវត្តិ ចំពោះអតិថិជនទាំងឡាយណា ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ពិនិត្យឃើញថាពិតជាកំពុងរងផលប៉ះពាល់ពីការឆ្លងរីករាលដាលនៃជម្ងឺកូវីដ19 ពិតប្រាកដមែន។

សូមជម្រាបជូនថា រាល់អតិថិជន​ទាំងឡាយណាដែលការសងបំណុលរបស់គាត់បច្ចុប្បន្នបានហួសកាលបរិច្ឆេទត្រូវសង លើសពី 90ថ្ងៃគិតត្រឹមថ្ងៃ 10 ខែមេសា ឆ្នាំ2020នេះ នឹងមិនទទួលបានរយៈពេលអនុគ្រោះលើការសងត្រលប់ចំនួន5ខែ នេះឡើយ។

យើងខ្ញុំសូមណែនាំឲ្យលោកអ្នកធ្វើការទំនាក់ទំនងមកយើងខ្ញុំភ្លាម ប្រសិនបើលោកអ្នកមិនទទួលយករយៈពេលអនុគ្រោះរយៈ5ខែចំពោះការសងត្រលប់នៃឥណទាន ដែលយើងខ្ញុំផ្តល់ជូននោះ។

3. តើការផ្តល់រយៈពេលអនុគ្រោះលើការសងប្រាក់ចំនួន 5ខែ នឹងចាប់ផ្តើមអនុវត្តនៅពេលណា?

ការផ្តល់រយៈពេលអនុគ្រោះលើការសងឥណទានចំនួន5ខែ នឹងចាប់ផ្តើមអនុវត្តចំពោះឥណទានទាំងឡាយណាដែលត្រូវសងត្រលប់ចាប់ពីថ្ងៃទី 11 ខែមេសា ឆ្នាំ2020នេះ។

ឧទាហរណ៍៖ ប្រសិនបើកាលបរិច្ឆេទសងនៅខែបន្ទាប់ក្នុងតារាងសងប្រាក់របស់លោកអ្នក ស្ថិតក្នុងចន្លោះពីថ្ងៃទី 01 ដល់ថ្ងៃទី 10 ខែមេសា ឆ្នាំ2020 នោះលោកអ្នកតម្រូវឲ្យសងធម្មតា ដូចមានបញ្ជាក់ក្នុងតារាងសងប្រាក់បច្ចុប្បន្នរបស់លោកអ្នក។ រយៈពេលអនុគ្រោះលើការសងចំនួន 5ខែ នឹងចាប់ផ្តើមអនុវត្តចំពោះកាលបរិច្ឆេទសងត្រលប់ នៅក្នុងខែឧសភា 2020 ខែមិថុនា 2020 ខែ កក្កដា 2020 ខែ សីហា 2020 និងខែ កញ្ញា 2020។

ឧទាហរណ៍

A. ប្រសិនបើកាលបរិច្ឆេទត្រូវសងបន្ទាប់ក្នុងតារាងសងប្រាក់របស់លោកអ្នក នៅមុនថ្ងៃ ឬនៅថ្ងៃទី 10 ខែមេសា ឆ្នាំ2020

តារាងសងប្រាក់បច្ចុប្បន្ន     

តារាងសងប្រាក់ក្នុងអំឡុងពេល និងក្រោយរយៈពេលអនុគ្រោះ 5ខែ

B. ប្រសិនបើកាលបរិច្ឆេទត្រូវសងបន្ទាប់ក្នុងតារាងសងប្រាក់របស់លោកអ្នក នៅថ្ងៃទី 11 ខែមេសា ឆ្នាំ2020 ឬនៅក្រោយថ្ងៃទី 11 ខែមេសា ឆ្នាំ2020

តារាងសងប្រាក់បច្ចុប្បន្ន

តារាងសងប្រាក់ក្នុងអំឡុងពេល និងក្រោយរយៈពេលអនុគ្រោះ 5ខែ

ក្រោយពីបញ្ចប់រយៈពេលអនុគ្រោះចំនួន 5ខែ លោកអ្នកត្រូវបង់សងឥណទានប្រចាំខែទៅតាមចំនួនធម្មតាវិញ ដូចមានបញ្ជាក់នៅក្នុងតារាងសងប្រាក់ថ្មី។

4. តើខ្ញុំនឹងត្រូវបានតម្រូវឲ្យបង់ប្រាក់ពិន័យលើការសងយឺតយ៉ាវទេ ក្នុងអំឡុងពេលនៃរយៈពេលអនុគ្រោះការសង 5ខែនេះ?

ទេ លោកអ្នកនឹងមិនតម្រូវឲ្យបង់ប្រាក់ពិន័យលើការសងយឺតយ៉ាវ ចំពោះការផ្អាកការសងប្រាក់ដើមនោះក្នុងអំឡុងពេលនៃការអនុគ្រោះការសងចំនួន 5ខែនេះទេ។

ប៉ុន្តែ លោកអ្នកនឹងត្រូវបង់សងនូវប្រាក់ពិន័យលើការសងយឺតយ៉ាវ ប្រសិនបើលោកអ្នកមិនបានសងការប្រាក់ និងសេវាឥណទាន (បើមាន) ឲ្យបានទាន់ពេលវេលា តាមកាលបរិច្ឆេទត្រូវសងដែលបានកំណត់ក្នុងតារាងសងប្រាក់។

5. តើរយៈពេលនៃឥណទានរបស់ខ្ញុំនឹងត្រូវបានបន្ថែមចំនួន 5ខែមែនទេ?

បាទ/ចាស រយៈពេលខ្ចីសរុបនៃឥណទានរបស់លោកអ្នក នឹងត្រូវបូកបន្ថែមចំនួន 5ខែ។ សូមលោកអ្នកពិនិត្យមើលនៅក្នុងតារាងសងប្រាក់ថ្មីរបស់អ្នក។

ឧទាហរណ៍៖ តារាងសងប្រាក់បច្ចុប្បន្នរបស់លោកអ្នក ត្រូវសងចុងក្រោយនៅថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2020។ នៅពេលដែលឥណទានរបស់លោកអ្នកត្រូវបានផ្តល់ជូននូវរយៈពេលអនុគ្រោះលើការសងត្រលប់ចំនួន 5ខែ នោះតារាងសងប្រាក់ថ្មីរបស់លោកអ្នកនឹងមានកាលបរិច្ឆេទសងចុងក្រោយនៅថ្ងៃទី 15 ខែឧសភា ឆ្នាំ 2021។

6. តើខ្ញុំត្រូវបង់សងនូវអត្រាការប្រាក់ ឬសេវាឥណទានខ្ពស់ជាងមុនទេ ប្រសិនបើខ្ញុំទទួលយកការអនុគ្រោះលើការសងត្រលប់ចំនួន 5ខែនេះ?

ទេ អត្រាការប្រាក់ និងថ្លៃសេវាឥណទាន (បើមាន) នឹងរក្សានៅដដែល សម្រាប់រយៈពេលឥណទានដែលបានបន្ថែមនេះ។

7. ក្រោយពីរយៈពេលអនុគ្រោះចំនួន5ខែ លើការសងត្រលប់បានបញ្ចប់ តើចំនួនដែលត្រូវសងត្រលប់ប្រចាំខែរបស់ខ្ញុំ មានការកើនឡើងដែរ ឬទេ?

ទេ ចំនួនដែលត្រូវសងត្រលប់ប្រចាំខែរបស់លោកអ្នកនឹងនៅដូចមុន បន្ទាប់ពីរយៈពេលអនុគ្រោះលើការសងត្រលប់ចំនួន 5ខែ បានបញ្ចប់។

8. តើខ្ញុំនឹងទទួលបានតារាងសងប្រាក់ថ្មីដែរ ឬទេ?

បាទ/ចាស តារាងសងប្រាក់ថ្មី នឹងត្រូវបានរៀបចំ ព្រោះរយៈពេលសរុបនៃឥណទានរបស់លោកអ្នកត្រូវបានបង្កើនចំនួន5ខែ។ សូមទំនាក់ទំនងមកយើងខ្ញុំ ប្រសិនបើលោកអ្នកមិនទាន់ទទួលបានតារាងសងប្រាក់ថ្មី។

Leave a Reply

Your email address will not be published. Required fields are marked *

Loading...