preloader

× CLOSE
ការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា | Sambat Finance

ការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា

ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាបង្កើនល្បឿនឆ្ពោះទៅរកភាពទំនើបកម្ម ដូច្នេះគោលដៅរបស់យើង គឺដើម្បីជួយដល់ប្រជាជនគ្រប់រូបឲ្យមានឱកាសស្មើគ្នាក្នុងការសម្រេចក្តីសុបិន្តរបស់ពួកគេ ព្រមទាំងចូលរួមចំណែកគាំទ្រដល់ការរីកចម្រើនរបស់ប្រទេសជាតិ។

គ្រឹះស្ថាន សម្បត្តិ ហ្វាយនែន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែបបុរាណ។

បច្ចុប្បន្ន យើងខ្ញុំនឹងប្រែក្លាយទៅជាស្ថាប័នផ្តល់ឥណទានតាមប្រព័ន្ធឌីជីថលពេញលេញដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រព័ន្ធឌីជីថលនៃសេដ្ឋកិច្ចពិភពលោកបានបង្កើតឲ្យមានសេរីភាពផ្នែកសេដ្ឋកិច្ច។ បច្ចុប្បន្ននេះ ប្រសិនបើនរណាម្នាក់ចង់ទិញវត្ថុអ្វីមួយ ឬនរណាម្នាក់ចង់លក់វត្ថុអ្វីមួយ ពួកគេអាចធ្វើការទិញលក់វត្ថុនោះបានតាមរយៈការភ្ជាប់ទំនាក់ទំនងតាមប្រព័ន្ធអ៊ិនធើណេត។

សម្បត្តិ ហ្វាយនែន ជឿជាក់ថាអ្នកគ្រប់គ្នាគួរមានភាពស្មើគ្នាក្នុងការទទួលបានឱកាស។ នៅទីនេះ យើងមានបំណងចង់ផ្តល់នូវសេវាកម្មនៅក្នុងទីផ្សារដែលលោកអ្នកមិនទាន់ទទួលបាននៅឡើយ ប៉ុន្តែជាសេវាកម្មដែលជួយដល់អតិថិជនដែលមានតម្រូវការជ្រើសរើសប្រើប្រាស់សេវាហិរញ្ញវត្ថុបន្ទាន់បំផុត។

ដើម្បីអាចផ្តល់នូវសេវាកម្មបែបនេះ យើងខ្ញុំកំពុងប្រើប្រាស់នូវឥទ្ធិពលរបស់ប្រព័ន្ធឌីជីថល ជាមួយនឹងទម្រង់ក្នុងការផ្តល់ឥណទានបែបឌីជីថលដ៏ទំនើបរបស់យើងខ្ញុំ ដែលអាចដំណើរការផ្តល់ឥណទានបានយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។

មិនថាអតិថិជនជាលក្ខណៈបុគ្គល ជាក្រុមគ្រួសារ ជាសហគម ជាម្ចាស់អាជីវកម្មខ្នាតតូចបំផុត អាជីវកម្មខ្នាតតូច ឬខ្នាតមធ្យម យើងខ្ញុំក៏មានសេវាកម្មហិរញ្ញវត្ថុដែលអាចបំពេញតម្រូវការរបស់អ្នកបានជានិច្ច ដែលរៀបចំកែតម្រូវស្របទៅតាមស្ថានភាពហិរញ្ញវត្ថុ និងលក្ខខណ្ឌនៃតម្រូវការជាក់លាក់របស់អ្នក។

ទីបំផុតយើងអាចជួយសម្រួលដល់ការទទួលយកនូវសេវាកម្មផ្តល់ឥណទានតាមបែបឌីជីថលនៅក្នុងសហគមន៍ មិនថាពួកគេជានរណា ឬពួកគេរស់នៅទីកន្លែងណានៅក្នុងព្រះរាជាណាចក្រកម្ពុជានោះឡើយ។

យើងពេញចិត្តនឹងការបម្រើសេវាកម្មជូនអតិថិជនរបស់យើងរយៈពេល 5ឆ្នាំមកហើយ ហើយយើងសង្ឃឹមថានឹងបន្តច្នៃប្រឌិត និងកែលំអរសេវាកម្មឲ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

ទស្សនៈរបស់យើងខ្ញុំ

ទស្សនៈរបស់យើងខ្ញុំ

ក្លាយជាអ្នកផ្តល់ឥណទានតាមប្រព័ន្ធឌីជីថលដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលអាចផ្តល់សេវាហិរញ្ញវត្ថុដល់គ្រប់ចំណែកនៃទីផ្សារទាំងអស់។

គុណតម្លៃរបស់យើងខ្ញុំ

គុណតម្លៃរបស់យើងខ្ញុំ

ភាពច្នៃប្រឌិត ភាពងាយស្រួល ការផ្តល់អំណាច

ហេតុអ្វីត្រូវជ្រើសរើស សម្បត្តិ?

  • Easy and fast application

    ការដាក់ពាក្យស្នើសុំឥណទាន មានភាពងាយស្រួល និងរហ័ស

    ចំណាយ​ពេល​ត្រឹមតែ ប៉ុន្មាន​នាទី​ប៉ុណ្ណោះក្នុង​ការជ្រើសរើស​ផលិត​ផល​ឥណទាន​របស់អ្នក។ ប្រព័ន្ធ​ទំនើប​នៃពាក្យ​ស្នើសុំឥណទាន​របស់​យើងខ្ញុំ នឹង​ដំណើរការ​ពាក្យ​ស្នើសុំ​ឥណទាន​របស់​អ្នក​យ៉ាង​ឆាប់​រហ័ស និង​មាន​ប្រសិទ្ធ​ភាពខ្ពស់។

  • Safe and secure

    សុវត្ថិភាព​ក្នុងការ​ធ្វើប្រតិបត្តិការ

    យើង​ខ្ញុំ​រក្សាព័ត៌​មានរបស់​អ្នកមាន​សុវត្ថិភាព​ខ្ពស់។ ប្រព័ន្ធ​ទំនើប​របស់យើង​បាន​បង្កើតនូវ​ប្រព័ន្ធ​សុវត្ថិភាព​ដែល​អាចរក្សា​ទិន្នន័យ​ព័ត៌មាន​របស់អតិថិជន​ឲ្យ​មាន​សុវត្ថិ​ភាពខ្ពស់។

  • Clear and transparent process

    ដំណើរ​ការមាន​ភាពច្បាស់​លាស់ និងមានតម្លា​ភាព

    មិន​មាន​ការលាក់បាំង​នូវថ្លៃ​សេវាណា​មួយ ឬមិន​មាន​ការលាក់​បាំង​នូវ​ការ​គិតថ្លៃ​សេវា​ណា​មួយឡើយ។ លោក​អ្នក​អាច​ទុកចិត្ត​លើ​យើងខ្ញុំ ដែល​មានភាពស្មោះ​ត្រង់​លើ​ព័ត៌មាន និង​តែង​តែ​ជម្រាប​នូវព័ត៌​មានជូនអ្នក​ជាមុន។

  • 24/7 Customer Services

    ការបំរើសេវាអតិថិជន 24/7

    ទោះពេលយប់ ឬ ពេលថ្ងៃ យើង​ខ្ញុំនៅ​ទីនេះដើម្បី​ពិភាក្សា​ជាមួយ​អ្នក។ សូម​ប្រាប់​មក​យើង​ខ្ញុំ​អំពីតម្រូវ​ការ​របស់​អ្នក ហើយ​អ្នក​នឹង​ទទួល​បាននូវ​ការឆ្លើយ​តប​យ៉ាង​ឆាប់​រហ័ស។

Why choose SAMBAT