Credit Officers

Job ID : 0008

សម្បត្តិ ហ្វាយនែន គឺជាគ្រឹះស្ថានហិរញ្ញវត្ថុមួយដែលផ្តល់ជូននូវដំណោះស្រាយ ផ្នែកហិរញ្ញវត្ថុដោយស្មើភាពគ្នា ទៅកាន់អតិថិជន សហគ្រាសខ្នាតតូចបំផុត ខា្នតតូច និងខ្នាតមធ្យម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងការប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន និងអាជីវកម្ម។បច្ចុប្បន្ន សម្បត្តិ ហ្វាយនែន កំពុងស្វែងរកបុគ្គលិកដែលមាន បទពិសោធន៍ និងទេពកោសល្យ ដើម្បី ចូលរួមជាសមាជិកគ្រួសារសម្បត្តិ ហ្វាយនែន ក្នុងមុខតំណែងដូចខាងក្រោម៖

មុខតំណែង៖ មន្រ្តីឥណទាន​

ទីតាំងការងារ៖ សាខា ទួលគោក ចោមចៅ បែកចាន កណ្តាលស្ទឹង និងកៀនស្វាយ

ភារកិច្ច និងទំនួលខុសត្រូវ​៖

  • សិក្សាវាយតម្លៃអតិថិជនដែលស្នើកម្ចីឲ្យបានត្រឹមត្រូវ
  • បង្កើត និងបង្កើនទំនាក់ទំនងអតិថិជន​នៅក្នុងតំបន់ប្រតិបត្តិការ​អោយបានទំលំទូលាយ​
  • តាមដានស្ថានភាពអតិថិជនដែលទទួលបានកម្ចី និង ដោះស្រាយកម្ចីសងយឺត​
  • ប្រមូលប្រាក់សងត្រលប់របស់អតិថិជន និងទូទាត់ជាមួយបេឡាធិការ​​
  • ពង្រឹងទំនាក់ទំនងជាមួយអតិថិជន និងអាជ្ញាធរដែនដី​
  • ផ្សព្វផ្សាយផលិតផល និងសេវាកម្ម របស់ស្ថា​ប័ន ឲ្យ បានទូលំទូលាយនៅក្នុងតំបន់ប្រតិបត្តិការ ​
  • ការងារផ្សេងៗតាមការចាត់ចែងរបស់អ្នកគ្រប់គ្រង

លក្ខខណ្ឌក្នុងការជ្រើសរើស៖

  • មានបទពិសោធន៍ជាមន្ត្រីឥណទានចាប់ពី១ឆ្នាំឡើងទៅ (មានបទពិសោធផ្តល់ឥណទានខ្នាតតូច និង​ធម្យម ជាគុណសម្បត្តិបន្ថែម)។
  • ជានិស្សិតចាប់ពីឆ្នាំទី៣ឡើង ឬបញ្ចប់បរិញ្ញាបត្រ​​​​​​​​​​​​​ ផ្នែកធនាគារ និងហិរញ្ញវត្ថុ ទីផ្សារ  គ្រប់គ្រង ឬការសិក្សាដែលមានតម្លៃស្មើ
  • មានទំនាក់ទំនងល្អ និងការតាំងចិត្តធ្វើការងារ​ខ្ពស់
  • ឧស្សាហ៍ព្យាយាម និងមានភាពស្មោះត្រង់
  • មានចំណេះដឹង​កុំព្យូទ័រជាមូលដ្ឋាន​

* បេក្ខជនដែលមានចំណាប់អារម្មណ៍សូមផ្ញើ ប្រវត្តិរូបសង្ខេប ឯកសារបញ្ជាក់អត្តសញ្ញាណ សញ្ញាបត្របញ្ជាក់ការសិក្សា​ផ្សេងៗ និងលិខិតបញ្ជាក់ការងារ តាមរយៈសារអេឡិចត្រូនិច៖ jobs@sambatfinance.com ឬ ដាក់ផ្ទាល់នៅ​ការិយាល័យសាខាទាំងប្រាំ​របស់សម្បត្តិហ្វាយនែន។

ព័ត៌មានពីទីតាំងការិយាល័យសូមទាក់ទងលេខ៖ 087 997 783 / 010 970  609 ឬ ចូលក្នុងគេហទំព័រ www.sambatfinance.com

ពេលវេលាឈប់ទទួលពាក្យ៖ អោយបានមុនថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៦ 

Number of Post : 20

Location : All Branches

Deadline : 31-Jan-2017