ឥណទានប្រើប្រាស់ផ្សេងៗ

ឥណទានប្រើប្រាស់ផ្សេងៗ សក្តិសមបំផុតសម្រាប់អតិថិជនត្រូវការប្រើប្រាស់បំពេញតម្រូវការគ្រួសារ ក៏ដូចជាបង្កើនស្តង់ដាររស់នៅផ្ទាល់ខ្លួនឲ្យកាន់តែល្អប្រសើរ។ ជាមួយនឹងឥណទានប្រើប្រាស់ផ្សេងៗរបស់ សម្បត្តិ ហ្វាយនែន អតិថិជនអាចយកទៅប្រើបានក្នុងគោលបំណងជាច្រើនដូចជា៖ កែលម្អគេហដ្ឋាន​​​​​​​​ ប្រើប្រាស់ផ្ទាល់ខ្លួន ទិញយានយន្ត និងសម្ភារប្រើប្រាស់ផ្សេងៗ។ អតិថិជនអាចស្នើសុំឥណទានរហូតដល់ 50,000 ដុល្លា​​​​​រអាមេរិក សម្រាប់ឥណទានជាឯកត្តជន និងរហូតដល់ 1,250 ដុល្លារអាមេរិក សម្រាប់ឥណទានជាក្រុមជាមួយនឹងលក្ខខណ្ឌ និងការសងត្រលប់មានភាពបត់បែនខ្ពស់។

លក្ខខណ្ឌ ពណ៌នា
អត្រាការប្រាក់ សមរម្យ
ទំហំឥណទាន < 50,000 ដុល្លារអាមេរិក
រយៈពេលឥណទាន 6-60 ខែ
ការសងត្រលប់ បង់ថេរ, រំលោះប្រាក់ដើម
ឯកសារតម្រូវ

  • ឯកសារសម្គាល់អត្តសញ្ញាណ
  • កិច្ចសន្យាការងារ ឬឯកសារនានាពាក់ព័ន្ធអាជីវកម្ម
  • របាយការណ៍ធនាគារ (3 ខែចុងក្រោយ)/លិខិតបញ្ជាក់ប្រាក់បៀវត្ស ឬឯកសារផ្សេងៗពាក់ព័ន្ធចំណូលចំណាយ
  • ប្លង់ ឬលិខិតបញ្ជាក់កម្មសិទ្ធិអចលនទ្រព្យ ឬប័ណ្ណសម្គាល់យានយន្ត
លក្ខខណ្ឌផ្សេងៗ

  • ទ្រព្យធានា (ចលន ឬអចលនទ្រព្យ)
  • មានប្រវត្តិឥណទានល្អ (ប្រសិនបើធ្លាប់ប្រើឥណទានកន្លងមក)