ឥណទានអាជីវកម្ម

ឥណទានអាជីវកម្មត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការអតិថិជនដែលមានបំណងបង្កើតអាជីវកម្ម ឬពង្រីកអាជីវកម្មតែពុំមានដើមទុនគ្រប់គ្រាន់។ សម្បត្តិ ហ្វាយនែន ផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដើម្បីគាំទ្រដល់ភាពរីកចម្រើននៃអាជីវកម្មរបស់អតិថិជនលើគ្រប់វិស័យដូចជា៖ កសិកម្ម កសិពាណិជ្ជកម្ម កសិឧស្សាហកម្ម ពាណិជ្ជកម្ម ការបង្កើតសហគ្រាស និងការផ្គត់ផ្គង់សេវាកម្មផ្សេងៗ ផងដែរ។ អតិថិជនអាចស្នើសុំឥណទានរហូតដល់ 50,000 ដុល្លា​​​​​រអាមេរិក សម្រាប់ឥណទានជាឯកត្តជន ជាមួយនឹងលក្ខខណ្ឌ និងការសងត្រលប់មានភាពបត់បែនខ្ពស់។ លើសពីនេះតាមរយៈឥណទានអាជីវកម្ម អតិថិជនក៏អាចស្នើសុំឥណទានបន្ថែម ឬក៏អាចស្នើសុំឥណទានបង់ផ្តាច់នៅស្ថាប័នផ្សេង ដើម្បីទទួលបានការផ្តល់ជូនលក្ខខណ្ឌល្អប្រសើរជាងមុនពី សម្បត្តិ ហ្វាយនែន ផងដែរ។​

លក្ខខណ្ឌ ពណ៌នា
អត្រាការប្រាក់ សមរម្យ
ទំហំឥណទាន < 50,000 ដុល្លារអាមេរិក
រយៈពេលឥណទាន 6-60 ខែ
ការសងត្រលប់ បង់ថេរ ឬ រំលោះប្រាក់ដើម ឬ បង់ការប្រាក់ប្រចាំខែប្រាក់ដើមតាមព្រមព្រៀង
ឯកសារតម្រូវ

  • ឯកសារសម្គាល់អត្តសញ្ញាណ
  • ឯកសារនានាពាក់ព័ន្ធអាជីវកម្ម
  • របាយការណ៍ធនាគារ (3 ខែចុងក្រោយ) ឬឯកសារផ្សេងៗពាក់ព័ន្ធចំណូលចំណាយ
  • ប្លង់ ឬលិខិតបញ្ជាក់កម្មសិទ្ធិអចលនទ្រព្យ ឬប័ណ្ណសម្គាល់យានយន្ត
លក្ខខណ្ឌផ្សេងៗ

  • ទ្រព្យធានា (ចលន ឬអចលនទ្រព្យ)
  • មានប្រវត្តិឥណទានល្អ (ប្រសិនបើធ្លាប់ប្រើឥណទានកន្លងមក)