ឥណទានទូទៅ និងឥណទានមានធានា

ជាជម្រើសបន្ថែមកាន់តែប្រសើរពី សម្បត្តិ ហ្វាយនែន ដែលលោកអ្នកនឹងទទួលបានទាំងទំនុកចិត្ត និងការប្រាក់ខ្ពស់ដោយបុគ្គលិកជំនាញ នឹងផ្តល់ជូននូវដំណោះស្រាយសមស្របសម្រាប់លោកអ្នកក្នុងការប្រើប្រាស់សាច់ប្រាក់យ៉ាងមានប្រសិទ្ធភាពជាមួយនឹងការធានាសាច់ប្រាក់ 100% ថែមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើន៖

អត្ថប្រយោជន៍៖

១. អត្រាការប្រាក់ខ្ពស់

២. ការធានាសុវត្ថិភាពសាច់ប្រាក់ 100% ទាំងដើម និងការពីក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិ

៣. មានភាពបត់បែន និងងាយស្រួលក្នុងការចាត់ចែងប្រាក់វិនិយោគ ដែលសក្តិសមសម្រាប់អតិថិជន ដូចជាឯកត្តជន ជាក្រុម ឬជាស្ថាប័ន ព្រមទាំងអាចផ្ទេរកម្មសិទ្ធិឥណទានបានផងដែរ

ធានារ៉ាប់រងលើសាច់ប្រាក់ ១០០%

Sunshine Property Casualty & Insurance Co., ltd (SPCI) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ Sunshine Insurance Group Corporation Limited ដែលជាក្រុមហ៊ុនដ៏ធំមួយនៅប្រទេសចិនក្នុងវិស័យសេវាធានារ៉ាប់រងជាមួយនឹងដើមទុនចុះបញ្ជីប្រមាណជា 397.5 លានដុល្លារអាមេរិក ទ្រព្យសកម្ម 4.87ពាន់លាន់ដុល្លារអាមេរិក និងចំណូលសរុបរហូតដល់ 307.5លានដុល្លារអាមេរិក (គិតត្រឹមខែធ្នូ ឆ្នាំ2014)។ SPCI ទទួលបានការចាត់ថ្នាក់ ជាក្រុមហ៊ុនធានារ៉ាប់រងហិរញ្ញវត្ថុកម្រិត (A-) នៅក្នុងខែឧសភា ឆ្នាំ2015 និងលទ្ធផលកាន់តែល្អប្រសើរ (A) នៅខែមីនា ឆ្នាំ2016 ពីក្រុមហ៊ុនវាយតម្លៃ Fitch Ratings។

ទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មពី
ធនាគារជាតិ នៃ កម្ពុជា ក្នុងខែមីនា ឆ្នាំ2015

មានដើមទុនចុះបញ្ជីពាណិជ្ជកម្មសរុបចំនួន
3,278,000ដុល្លារអាមេរិក

មានសាខាសរុបចំនួន 5
និងបុគ្គលិកសរុបជាង 120នាក់

Loading...