សម្បត្តិ ហ្វាយនែន គឺជាគ្រឹះស្ថានហិរញ្ញវត្ថុមួយដែលផ្តល់ជូននូវដំណោះស្រាយ ផ្នែកហិរញ្ញវត្ថុដោយស្មើភាពគ្នា ទៅកាន់អតិថិជន សហគ្រាសខ្នាតតូចបំផុត ខា្នតតូច និងខ្នាតមធ្យម ដែលមានភាពសមស្របបំផុតជាមួយនឹងតម្រូវការរបស់ពួកគេទាំងការប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន និងអាជីវកម្ម។

កម្ពុជាគឺជាប្រទេសដែលមានភាពសកម្មក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុជាពិសេសសម្រាប់ក្រុមហ៊ុន និងអតិថិជនដែលមានចំណូលមធ្យម។ ដើម្បីបន្ថែមភាពងាយស្រួលក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន បានជ្រើសរើសក្រុមការងារដែលមានជំនាញវិជ្ជាជីវៈ​ និងបទពិសោធន៍ ដែលមានការយល់ដឹងបានច្រើនពីស្ថានភាព និងតម្រូវការរបស់អតិថិជន និងរៀបចំនូវដំណោះស្រាយដែលមានភាពសមស្របទៅតាមលក្ខខណ្ឌរបស់អតិថិជន។ ជាមួយនឹងសេវាឥណទានជាច្រើនប្រភេទ អតិថិជននឹងមិនមានការព្រួយបារម្ភថា លក្ខខណ្ឌដែលយើងផ្តល់ជូនប្រាស់ចាកពីលក្ខខណ្ឌជាក់ស្តែងរបស់ពួកគេនោះឡើយ។ យើងក៏នឹងមានគម្រោងផ្តល់ជូន សេវាហិរញ្ញវត្ថុជាច្រើនទៀតទៅកាន់អតិថិជនរបស់យើង ទាំងជាឯកត្តជន គ្រួសារ អាជីវកម្មខ្នាតតូច និងស្ថាប័នផងដែរ។

សម្បត្តិ ហ្វាយនែន មានគុណសម្បត្តិជាច្រើនក្នុងការប្រកួតប្រជែងនៅលើទីផ្សារ ក្នុងនោះរាប់បញ្ចូលទាំងការផ្តល់សេវាទៅកាន់អតិថិជននៅទីប្រជុំជន ភាពរឹងមាំនៃហិរញ្ញវត្ថុ ភាពបត់បែនខ្ពស់នៃសេវាបម្រើអតិថិជន និងបទពិសោធន៍ខ្ពស់របស់ក្រុមការងាររបស់យើង។ ក្រោមការគាំទ្រពីអតិថិជននៅគ្រប់មជ្ឈដ្ឋាន សម្បត្តិ ហ្វាយនែន នឹងនាំមកនូវការផ្លាស់ប្តូរវិជ្ជមានសម្រាប់សង្គមជាតិ តាមរយៈការផ្តល់ជូនសេវាទៅកាន់ប្រជាជនកម្ពុជា។

ជាការពិត ស្ថាប័នមួយមិនអាចដំណើរការបានដោយរលូននោះទេ ដរាបណាបុគ្គលិកនៃស្ថាប័ននោះគ្មានទស្សនវិស័យច្បាស់លាស់ និងទាមទារចង់បាននូវភាពរីកចម្រើនសម្រាប់ខ្លួនឯងផ្ទាល់ និងមនុស្សនៅជុំវិញខ្លួន។ សម្បត្តិ ហ្វាយនែន ជម្រុញលើកទឹកចិត្តបុគ្គលិកនៅក្នុងស្ថាប័នរបស់យើងឲ្យមានភាពជឿជាក់លើទស្សនវិស័យរបស់គេ ដើម្បីវិវត្តខ្លួនឲ្យកាន់តែល្អប្រសើរ។ គោលបំណងរបស់យើងតែម្យ៉ាងគត់នោះគឺធ្វើឲ្យក្រុមការងាររបស់យើងមានជីវភាព និងស្ថានភាពកាន់តែល្អប្រសើរទៅថ្ងៃអនាគតក្រោមពាក្យស្លោក “ជោគជ័យរបស់អ្នក ជាជោគជ័យនៃយើងទាំងអស់គ្នា! ”

ទស្សនវិស័យ

ក្លាយខ្លួនជាស្ថាប័នហិរញ្ញវត្ថុដែលទទួលបាននូវទំនុកចិត្តក្នុងការផ្តល់នូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិត និងប្រកបដោយគុណតម្លៃ សម្រាប់ភាពជោគជ័យរបស់អតិថិជន និងសង្គមជាតិ។

បេសកកម្ម

ផ្តល់នូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិត និងប្រកបដោយគុណតម្លៃ សម្រាប់ភាពជោគជ័យរបស់អតិថិជន និងសង្គមជាតិ

គុណតម្លៃ

ដើម្បីក្លាយខ្លួនជាស្ថាប័នហិរញ្ញវត្ថុល្អបំផុតសម្រាប់អតិថិជន សម្បត្តិ ហ្វាយនែន និងបុគ្គលិកប្រកាន់ខ្ជាប់នូវគោលការណ៍នៃគុណតម្លៃចំនួន 3៖

  • ភាពច្នៃប្រឌិត
  • វត្តមាន និងភាពទទួលយកបាន
  • ជោគជ័យរួម
Loading...